Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អៀង សុធារ៉ា៖ ជំងឺសរសៃឈាមខួរក្បាល និងជំងឺបេះដូង អាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗ ដោយមិនបានត្រៀម និងដឹងមុន, គួរពិនិត្យសុខភាពខួរក្បាល និងបេះដូងជាប្រចាំ (Video inside)

04-05-2025 13:27

(ភ្នំពេញ)៖ ក្នុងបំណងចង់ឱ្យសាធារណជនចាប់អារម្មណ៍ និងយកចិត្តទុកដាក់អំពីសុខភាព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានលើកឡើងអំពីប្រភេទជំងឺចំនួនពីរ ដែលអាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗ ដោយមិនបានជូនដំណឹង ឬដឹងខ្លួនជាងមុន។ ជំងឺទាំងពីមុខនោះ គឺជំងឺសរសៃឈាមខួរក្បាល និងជំងឺបេះដូង។

លោកផ្តល់យោបល់ថាអ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ គួរតែធ្វើការពិនិត្យបេះដូង និងខួរក្បាលក្នុងមួយឆ្នាំម្តង ឬក៏ក្នុងពីរ បីឆ្នាំម្តង ទៅតាមលទ្ធភាព ឬក៏ទៅតាមរោគសញ្ញា។ ប៉ុន្តែលោកកត់សម្គាល់ថា ជំងឺទាំងពីរនេះ សឹងគ្មានរោគសញ្ញា៕

សូមស្តាប់ការលើកឡើងរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ដូចខាងក្រោម៖