Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងខេត្តបាត់ដំបង ដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា

03-05-2025 15:18

(បាត់ដំបង)៖ សាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ពីការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះតទៅ។

ការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលានេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចរបស់តុលាការ សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងសេវាយុត្តិធម៌។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ បានសម្រេចឲ្យរៀបចំ និងដាក់ដំណើរការអង្គភាពអាជ្ញាតាមសាលាដំបូងរាជធានីខេត្ត។