(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្នានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលពីវឌ្ឍនភាពការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។
សូមបញ្ជាក់ដែរថា អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ មានវឌ្ឍនភាពការដ្ឋានប្រមាណ ៨០% ហើយដែលនឹងត្រូវបញ្ចប់ក្នុងចុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីដាក់ឱ្យប្រើប្រាស់សម្រាប់ពិធីប្រជុំពង្រឹងការងារគណបក្ស និងជំនួបធំៗផងដែរ ៕