(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន លើកយកប្រធានបទចំនួន ៣ សម្រាប់ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនៃ «វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ២០១៦»។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សាបូ អូហ្សាណូ រដ្ឋលេខាធិកាក្រសួងបរិស្ថាន ដែលកំពុងធ្វើឡើងនៅ មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ប្រធានបទចំនួនបី នឹងត្រូវធ្វើការពិភាក្សារួមមាន៖ទី១ « ការអភិវឌ្ឍសេដ្ឋកិច្ច គឺប្រសើរជាងការអភិរក្សធនធានធម្នជាតិ» ទី២«ប្រទេសអភិវឌ្ឍត្រូវមានការទទួលខុសត្រួវ
ច្រើនជាងប្រទេសកំពុងអភិវឌ្ឍក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ» និងទី៣«ដល់ពេលហើយដែលកម្ពុជាត្រួវាករពង្រឹងការអនុវត្តច្បាប់ ជាជាងការអប់រំបរិស្ថាន»។
នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ បានផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីវភាព ការកាត់បន្ថយនិងបន្សុំាទៅនិងការប្រែប្រួលអាកាសធាតុ និងពង្រឹងការអនុវត្តច្បាប់ ក្នុងគោលបំណងដើម្បីបង្កើតសមត្ថភាពរបស់យុវជនក្នុងការជជែកវែក ញែកនិងស្វែងរកលទ្ធផលសិក្សាស្រាវជ្រាវថ្មីៗ អំពីតម្រួវការចំពោះមុខរបស់វិស័យបរិស្ថាន ដែលជាគុណតម្លៃដល់ការចែករំលែកចំណេះដឹង និងព៍ត៌មានដល់អ្នករៀបចំគោលនយោបាយនិងសាធារណជន ។
គួរបញ្ជាក់ផងដែរថា វេទិកាយុវជនឆ្នើមថ្នាកជាតិជជែកពិភាក្សា អំពីបញ្ហាបរិស្ថាន ២០១៦ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់ពីការប្រកួតពិភាក្សាកម្រិតខ្នាតតូចចំនួន៣៦ លើកចាប់តាំងពីឆ្នាំ២០០៤។ការប្រកួតជម្រុះថ្នាក់ជាតិវគ្គដំបូងបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានសាកលវិទ្យាល័យចំនួន១៦ ស្មើ៨ប្រកួតបានចូលរួម ក្នុងនោះសាកលវិទ្យាល័យចំនួន៨ បានជាប់បន្តទីកាន់វគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រ៕