(ភ្នំពេញ)៖ ហាង iOne ទើបតែប្រកាសនូវការមកដល់ និងចាប់ផ្តើមលក់ជាផ្លូវការទូរស័ព្ទ iPhone ជំនាន់ថ្មីដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំ ជាយូរមកហើយ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ។
ហាង iOne ដែលទទួលបានសិទ្ធិលក់ធំជាងគេក៏ដូចជា កំពុងតែទទួលបានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា បានរំពឹងថានឹងទទួលបានការគាំទ្រច្រើនទៅលើ ទូរស័ព្ទដៃ iPhone ជំនាន់ថ្មីនេះ ពីព្រោះតែទូរស័ព្ទ iPhone ថ្មីនេះបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា ថ្មីៗជាច្រើន។
ភាពជោគជ័យដ៏ធំធេងរបស់ ពណ៍ខ្មៅរលោង Jet Black ដ៏ថ្មីស្រឡាង បូករួមជាមួយនិង បច្ចេកវិទ្យាថ្មី A10 Fusion Chip ដែលមានល្បឿនលឿនទ្វេដងលើសទូរស័ព្ទដៃ iPhone 6 ជំនាន់មុន ព្រមទាំងថ្មកាន់បានយូរ ដែលអាចអោយអ្នកប្រើប្រាស់សំរេចចិត្តក្នុងការ ផ្លាស់ប្តូរទៅទូរស័ព្ទដៃថ្មីនេះ។
បន្ថែមពីនេះទៅទៀត ជាមួយរបកគំហើញដ៏អស្ចារ្យ កាមេរ៉ា wide angle lens, x2 telephoto lens និង super x10 optical zoom អាចធ្វើអោយអ្នកប្រើប្រាស់ក្លាយជា អ្នកថតរូបអាជីពបាន។ ទូរស័ព្ទដៃ iPhone 7 ថ្មីនេះគឺបានភ្ជាប់ មកជាមួយនូវ stereo speakers ដែលមានកំរិតសំលេងលឺជាងមុនទ្វេរដង ព្រមទាំង បច្ចេកវិទ្យាការពារការជ្រាបទឹក បាននិងកំពុងធ្វើអោយអតិថិជនគ្រប់ស្រទាប់ វណ្ណះអន្ទះសារក្នុងការសាកល្បងប្រើប្រាស់ទូរស័ព្ទដៃជំនាន់ថ្មីនេះ។
តំណាងរបស់ហាង iOne ក៏បានបង្ហើបប្រាប់ផងដែរថាទាំងនេះគឺជាជោគជ័យមួយរបស់ទូរស័ព្ទដៃ iPhone ជំនាន់ថ្មីនេះ ជាមួយនិងតំលៃដ៏សមរម្យ ព្រមទាំងមានការធានាយ៉ាងត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់ផងដែរ។ តាមការបញ្ជាក់បានអោយដឹងថា ទូរស័ព្ទដៃ iPhone 7 និង សម្ភោធដាក់លក់ជាផ្លូវការក្នុង តំលៃចាប់ពី ៧៦៩ ដុល្លា ឡើងទៅ និង iPhone 7 Plus តំលៃចាប់ពី ៨៩៩ ដុល្លា ឡើងទៅ។ អតិថិជនទាំងអស់អាចរកជាវទូរស័ព្ទដៃ iPhone ផ្លូវការបាននៅហាង iOne ជាមួយនឹងការធានាយ៉ាងត្រឹមត្រូវ រយះពេលពេញមួយឆ្នាំ។
តំណាងរបស់ហាង iOne សំនូមពរអោយអតិថិជនរួសរាន់មកកាន់គ្រប់សាខាហាង iOne ដើម្បីទទួលបានការផ្តល់ជូនជាពិសេស ក៏ដូចជាជ្រើសរើសនូវពណ៍ ដែល លោកអ្នកពេញចិត្ត។ នៅរាជធានីភ្នំពេញ លោកអ្នកអាចរកជាវ បាននៅហាង iOne អគារវិមានកាណាឌីយ៉ា ហាង iOne ផ្សារទំនើបសុវណ្ណា ហាង iOne ផ្សារទំនើបរតនាផ្លាស្សា និង នៅខេត្តសៀមរាបហាង iOne ផ្សារទំនើបឡាក់គីម៉ល៕