Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឱកាសការងារជាច្រើនពីក្រុមហ៊ុន RMA Cambodia នៅក្នុងពិព័រណ៍ការងារថ្នាក់ជាតិ រយៈពេល២ថ្ងៃនៅកោះពេជ្រ

04-11-2016 10:49

(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia នឹងផ្ដល់ជូនឱកាសការងារជាច្រើនកន្លែង សម្រាប់សិស្សនិស្សិត ឫអ្នកដែលកំពុងតែស្វែងរកការងារធ្វើទាំងអស់ នៅពិព័រណ៍ការងារថ្នាក់ជាតិ ថ្ងៃទី៥ ដល់៦ ខែវិច្ឆិកានេះ ដែលស្ថិតនៅអគារពិព័រណ៍កោះពេជ្របញ្ជរទី៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនធំមួយ ដែលបាននាំចូលផលិតផលម៉ាកល្បីជាច្រើន មកប្រទេសកម្ពុជា យើងតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។ សព្វថ្ងៃនេះ ក្រុមហ៊ុនបានផ្ដល់ការងារ ដល់ប្រជាជនកម្ពុជាយើងច្រើនជាង ២០០០នាក់ ហើយកំពុងតែស្វែងរកបុគ្គលិកជាច្រើននាក់បន្ថែមទៀត ឲ្យមកបំរើការក្នុងក្រុមហ៊ុន។

ក្រុមហ៊ុន RMA Cambodia បាននាំចូលផ្ដាច់មុខផលិតផលជាច្រើនផ្នែករួមមាន ផ្នែកគ្រឿងយន្ដ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែកចំណីអាហារ ផ្នែកសេវាកម្មជួលរថយន្ដ ផ្នែកផលិតផលចម្រុះ និងផ្នែកសេវាកម្មហិរញ្ញប្បទាន ដែលសរុបមានជាង ២១ផលិតផល។

នេះជាលើកទី៦ហើយ ដែលពិព័រណ៍ថ្នាក់ជាតិបានបង្កើតឡើង ដើម្បីផ្ដល់ជូនឱកាសការងារដោយសិស្សនិស្សិត ឫបេក្ខជនដែលមានបំណងចង់ស្វែងរកការងារធ្វើ។ នៅក្នុងឆ្នាំនេះផងដែរ មានក្រុមហ៊ុនធំៗជាច្រើន មកពីស្ថាប័ននាសរុប៩០ស្ថាប័ន ដែលកំពុងស្វែងរកបុគ្គលិក ឲ្យមកបំរើការក្នុងក្រុមហ៊ុនរបស់ខ្លួន។ ដូច្នេះហើយ សូមបេក្ខជនទាំងអស់កុំភ្លេច មកចូលរួមឲ្យបានច្រើន ហើយនឹងយកមកជាមួយ ប្រវត្តិរូបសង្ខេបផង ដើម្បីទទួលបានការសម្ភាសន៍ការងារ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់ ទទួលបានការណែនាំអំពីអាជីព និងជំនាញបច្ចេកទេស។ លើសពីនេះទៅទៀត នឹងទទួលបានព័ត៌មាន អំពីទីផ្សារការងារ ក្នុងប្រទេសកម្ពុជាផងដែរ៕