(កំពង់ឆ្នាំង)៖ សិប្បកម្មផលិតឧបករណ៍ (សេរ៉ាម៉ិច) ធ្វើអំពីដីឆ្នាំងមួយកន្លែង ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរីកចម្រើនប្រសើរច្រើនរយៈពេលចុងក្រោយនេះ ដោយមានអតិថិជនគាំទ្រច្រើនទាំងខ្មែរ និងបរទេ សជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលតែងតែមកនាំផលិតផលទាំងនេះ ទៅតាំងលក់លើទីផ្សារក្នុងការតាំងពិព័ណផ្សេងៗ ដែលធ្វើឱ្យកាន់តែមានអតិថិជនបានស្គាល់ស្នាដៃខ្មែរ អំពីផលិតផល (សេរ៉ាម៉ិច) ផលិតពីដីឥដ្ឋរបស់ខ្មែរយើង។
ស្ត្រីឈ្មោះ យ៉ុង សុខា ម្ចាស់សិប្បកម្មផលិតឧបករណ៍ប្រើប្រាស់ (សេរ៉ាម៉ិច) នៅភូមិបាញ់ឆ្គោល ឃុំជ្រែកបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បច្ចុប្បន្នផលិតផលរបស់គាត់មានអតិថិជនជាច្រើនទាំងនៅតាមខេត្ត និងរាជ ធានីភ្នំពេញ បានបញ្ជាទិញ ដោយគាត់បានវេចខ្ចប់ផ្ញើជូនអតិថិជនជាហូហែរស្ទើររៀងរាល់ថ្ងៃ។
ចំណែកម្ចាស់ផ្ទះសំណាក់សណ្ឋាគារមួយចំនួន ក៏បានមកបញ្ជាទិញឧបករណ៍សម្រាប់ដាក់ដុតប្រេងក្រអូប និងខ្លះទៀត ក៏បានមកកម្មង់ឲ្យគាត់ធ្វើជាឧបករណ៍ដាក់អំពូលភ្លើងសម្រាប់ដាក់តាមផ្ទះសំណាក់ តាមភោជនីយដ្ឋាន និងដាក់តាំងនៅតាមទីតាំងនានាជាច្រើនទៀតផងដែរ។
លើសពីនេះ ក៏មានជនបរទេសក៏បានមកកម្មង់ឲ្យគាត់ផលិតជាចានរំលេចពណ៌របៀបចានបុរាណ និងកែវដែលមានសរសេរអក្សរខ្មែរ ព្រោះពួកគាត់ចូលចិត្តវត្ថុអនុស្សាវរីយ៍ទាំងនេះ យកទៅប្រើប្រាស់នៅប្រទេសរបស់ពួកគាត់។ ក្រៅពីនោះក៏មានអ្នកបញ្ជាកម្មង់ឲ្យធ្វើជារូបសត្វ ឬឧបករណ៍ផ្សេងៗទៀតទៅតាមតម្រូវការរបស់អតិថិជនដែលពួ កគេបានផ្ដល់ជាគំរូសម្រាប់ក្នុងការផលិតផងដែរ។
សព្វថ្ងៃនេះ ខាងមន្ទីរពាណិជ្ជកម្មបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយតែងតែបានអញ្ជើញរូបគាត់ ឱ្យនាំយកនូវផលិតផលរបស់គាត់ទៅដាក់តាំងពិពណ៌លក់ដូរនៅតាមបណ្តាខេត្តផ្សេងៗ នៅពេលមានការដាក់តាំងពិពណ៌ ភូ មិមួយផលិតផលមួយជាដើម និងនៅក្នុងពិធីផ្សេងៗទៀត។ ដោយឡែកនៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានរៀបចំពិធីច្រត់ព្រះនង្គ័លរយៈពេល៤ថ្ងៃ នៅក្រុងកំពង់ឆ្នាំង គ្រួសារគាត់ក៏ចង់នាំយកផលិតផល (សេរ៉ាម៉ិច) នេះទៅដាក់តាំងប ង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅក្នុងពិធីនោះផងដែរ ប្រសិនបើមន្ទីរពាណិជ្ជកម្មខេត្តអនុញ្ញាត។
លោក សំ សំណាង ដែលត្រូវជាប្តី និងជាអាជ្ញាធរឃុំបាញ់ឆ្គោលផងនោះ បានឲ្យដឹងថា ដើម្បីឲ្យផលិតផលធ្វើពីដីឥដ្ឋឆ្នាំង កើតជាសេរ៉ាម៉ិចទៅបានដំបូងគេយកវត្ថុដែលស្មូនពីដីឆ្នាំង មានដូចជា៖ កែវ, ចាន, ថូ, ពែង, ប៉ាន់។ល។ ទៅដុតលើកទី១ មានកំរិតកំដៅ៨០០អង្សា ដូចជា ការដុត ក្អម ឆ្នាំងដែរ ដោយបានក្លាយជា(ផតធឺរី)។
លុះដល់ដុតដំណាក់កាលទី២ ដែលត្រូវលាយថ្នាំពណ៌ផ្សេងៗ ទៅតាមតម្រូវការ ដែលគេចង់បាន និងត្រូវប្រើភ្លើងកំដៅរហូតដល់១២.០០អង្សា ទើបក្លាយជាសេរ៉ាម៉ិច។ ចំពោះការដុតលើកទី២នេះ ជួបការលំបាកណាស់ ដូចជាការលាយថ្នាំមិនត្រូវដុតទៅវានិងខូចចេញពណ៌មិនល្អ ឬទឹកថ្នាំពណ៌ដើរមិនសព្វកន្លែងជាដើម ដូចនេះវាអាចខាតបង់ផងដែរ។
គាត់បានបញ្ជាក់ទៀតថា ការផលិតសេរ៉ាម៉ិចជួបការលំបាកច្រើនណាស់ មានដូចជា ការវ៉ៃដី ត្រូវរែងយកដីហ្មត់ ការស្មូនឲ្យចេញជារូបរាងដែលគេចង់បាន និងការដុតដាក់ពណ៌ជាដើម។ ទម្រាំគាត់បានសម្រេច និងទទួល ជោគជ័យដូចសព្វថ្ងៃ គឺមានការខូចខាត ដោយចំណាយថវិកានិងពេលវេលាផងដែរ។
ជាចុងក្រោយ ក្នុងនាមលោកជាម្ចាស់សិប្បកម្មផលិតឧបករណ៍ប្រើប្រាស់ (សេរ៉ាម៉ិច) ធ្វើអំពីដីឥដ្ឋ និងក្នុងនាមលោកជាអាជ្ញាធរភូមិផងនោះ លោកសំណូមពរបងប្អូនប្រជាពលរដ្ឋខ្មែរយើង មេត្តាជួយគាំទ្រនូវផលិតផលប្រើ ប្រាស់ដែលជាស្នាដៃខ្មែរយើង រីឯវត្ថុធាតុដើមសម្រាប់ផលិ តឧបករណ៍នេះ គឺជាដីឥដ្ឋ ដែលមាននៅក្នុងស្រុកខ្មែរយើ ងស្រាប់ ប្រើប្រាស់រឹងម៉ាំនិងមានគុណភាពល្អមិនចាញ់ឧ បករណ៍ប្រើប្រាស់របស់បរទេសឡើយ៕