(ស្វាយរៀង)៖ សមត្ថកិច្ចបានបញ្ចូនខ្លួន បុរសវ័យ៤៥ឆ្នាំ ចាប់ក្មេងស្រីអាយុ១០ឆ្នាំរំលោភបានសម្រេច ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មុនចាប់បញ្ចូនខ្លួនទៅតុលាការ។
ការចាប់ខ្លួនយកទៅសាកសួរនាពេលនេះ បានធ្វើឡើងក្រោយពេលដែល បុរសវ័យ៤៥ឆ្នាំ ចាប់ក្មេងស្រីអាយុ១០ឆ្នាំ រហូតបានសម្រេច ខណៈឪពុកម្តាយរវល់ទៅភ្ជាប់ពាក្យកូនស្រីដន្លង។ ប៉ុន្តែមុននិងសម្រេច បណ្តាលឲ្យរហែកទ្វារមាសដាច់ដល់រន្តគូដ ហូរឈាមទាំងថ្លុក ហើយជនដៃដល់នោះ បានដើរទៅវង់ផឹកធ្វើឲ្យរំភើយដូចមិនមានរឿងអ្វីកើតឡើង។
ករណីបុរសចាប់ក្មេងស្រីរំលោភនេះ កើតឡើងកាលពីវេលាម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕