(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ កម្មករនិយោជិត ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយមានប្រាក់ឈ្នួល។
ក្រសួងការងារបញ្ជាក់ថា ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ក្នុងឱកាសបុណ្យអុំទូកនោះ ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិតឲ្យ មានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវាលា និងថ្ងៃឈប់សម្រាកសមស្រប៕
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងការងារទាំងស្រុង៖