(ភ្នំពេញ)៖ ក្រសួងព័ត៌មាននឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣:៣០នាទីរសៀល នៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។ សន្និសីទនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មាននឹងទទួលបានព័ត៌មាន និងស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីដំណើរការរៀបចំរបាយការណ៍ និងលទ្ធផលនៃការស្ទង់មតិអ្នកសារព័ត៌មានទូទាំងប្រទេសស្តីពីស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖