Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាសពិសេស៖ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ (Video inside)

29-04-2025 14:51

(ភ្នំពេញ)៖ នៅប៉ុន្មានឆ្នាំខាងមុខទៀត គឺឆ្នាំ២០២៧ និងឆ្នាំ២០២៨ កម្ពុជានឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៨។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅពេលនេះ កំពុងចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោតថ្មីជូនប្រជាពលរដ្ឋ។

ហេតុអ្វីបានជា គ.ជ.ប តែងធ្វើការរៀបចំឱ្យមានការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងតែងតែធ្វើវឌ្ឍនភាពជាប្រចាំ។ ម៉្យាងវិញទៀត តើការចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២៥នេះ មានកំណែទម្រង់យ៉ាងដូចម្ដេចនោះ? និងថាតើគិតត្រឹមឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋប្រមាណជាប៉ុន្មានហើយ ដែលបានចុះឈ្មោះបោះឆ្នោត?

នៅពេលនេះ Fresh News មានកិច្ចសម្ភាសពិសេសជាមួយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលគជប តែងតែធ្វើជារៀងរាល់ឆ្នាំ។

សូមទស្សនាកិច្ចសម្ភាសទាំងស្រុងរវាង កញ្ញា រួម ឆាដា និងលោក ហង្ស ពុទ្ធា ដូចខាងក្រោម៖