(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៦.០៩ក្រាម និង៧កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្រ្កាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕