(កំពង់ចាម)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយលោក ជឹម លាវ សមាជិកក្រុម តំណាងលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Laboratoire Bioderma (ប្រទេសបារាំង) អញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យមិត្តភាពកម្ពុជា ចិន ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សរុបចំនួន៦២៧នាក់។

ក្នុងឱកាសនោះ លោក ជឹម លាវ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមនាថ្ងៃនេះផងដែរ៕

សូមទស្សនាវិដេអូខ្លឹមសារលំអិតដូចខាងក្រោម៖