Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធី «ខ្ញុំជាយុវជនគំរូ» លើកទី៩ រកឃើញម្ចាស់ជយលាភី Top 10 ហើយ ខណៈការបោះឆ្នោតរកម្ចាស់ជយលាភី Top-1 ចាប់ផ្តើមព្រឹកស្អែក !

03-11-2016 22:13

(ភ្នំពេញ)៖ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅយប់ថ្ងៃទី០៣ ខែវិច្ឆិកានេះ បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» លើកទី៩ បានរកឃើញម្ចាស់ជយលាភី Top 10 ហើយ បន្ទាប់បើកឲ្យមានការបោះឆ្នោត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ម្ចាស់ជយលាភីទាំង១០នៃកម្មវិធី «ខ្ញុំជាយុវជនគំរូ» វគ្គទី០៩នេះ ទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងការបោះឆ្នោតកន្លងមកថ្មីៗនេះ នៅលើ Website សម្តេចតេជោនាយករដ្ឋមន្រ្តី។

នៅលើ Facebook សម្តេចតេជោ បានបញ្ជាក់ទៀតថា «បេក្ខជន TOP-10 ទាំង១០ នាក់នឹងប្រកួតប្រជែងជាបន្ត ដើម្បីយកជយលាភីលេខ១ (TOP-1) នៅលើ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃស្អែក វេលាម៉ោង ៦៖០០ ព្រឹក គឺចាប់ពីថ្ងៃទី  ៤-៦ វិច្ឆិកា ឆ្នាំ ២០១៦»

សូមសាធារណៈជនរងចាំបោះឆ្នោតនៅថ្ងៃស្អែកទាំងអស់គ្នា ដើម្បីជ្រើសរើស «យុវជនគំរូកម្ពុជា» TOP-1។

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំប្រកួតប្រជែងចំនួន៨វគ្គរួចមកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុងកិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិតសរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕