Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អំពាវនាវឱ្យប្រជាពលរដ្ឋមានសាមគ្គីភាព ដើម្បីឱ្យប្រទេសយើងរឹងមាំក្នុងសង្រ្គាមពាណិជ្ជកម្ម

28-04-2025 17:34

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភពេក ព្រោះសង្រ្គាមពាណិជ្ជកម្មនេះ មិនមែនកើតឡើងដោយសារប្រទេសតូចៗដូចយើងនោះទេ តែគឺកើតឡើងដោយសារប្រទេសមហាអំណាចប៉ុណ្ណោះ។ ការលើកឡើងបែបនេះ របស់លោកបណ្ឌិតបានធ្វើឡើង នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

សម្រាប់អ្នកជំនាញសេដ្ឋកិច្ចខាងលើបានបន្ថែមថា នៅក្នុងកាលៈទេសៈពេលនេះ យើងមានព្យាយាមបត់បែនឱ្យបានលឿនដើម្បីកាត់បន្ថយហានិភ័យ ព្រោះនាពេលនេះប្រទេសណាក៏មានហានិភ័យដែរ ម្ល៉ោះហើយការសាមគ្គីភាពផ្ទៃក្នុងការ គឺជាភាពចាំបាច់បំផុតដើម្បីឱ្យប្រទេសយើងរឹងមាំបាន។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូតទៅ៖