(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន បានឱ្យដឹងថា កិច្ចព្រមព្រៀងទាំង៣៧ រវាងកម្ពុជា-ចិន ដែលបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកម្ពុជានាពាក់កណ្ដាលខែមេសាកន្លងទៅ មិនអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាផ្ទុះឡើងខ្លាំងដូចគ្រាឆ្នាំ២០១៩ បានឡើយ។ លោកបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
យ៉ាងណាមិញកិច្ចព្រមព្រៀងទាំង៣៧ ព្រមជាមួយការសន្យានាំអ្នកវិនិយោគ និងទេសចរមកកម្ពុជាឱ្យបានច្រើនរបស់លោកប្រធានាធិបតីចិន អាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងអាចមានកំណើនបន្តិចបន្តួចនៅខណៈពេលដែលពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចសកល។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូតទៅ៖