(ភ្នំពញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា សូ ងួន ដែលជាសហប្រធានក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (ក្រុម ច ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនឯកជន និងសមាគមធុរកិច្ចជាតិ ដែលជាសមាជិក «ក្រុម ច»ជាច្រើនរូប។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សាពីបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងដោយវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយជាក់លាក់ក្នុងការជួយសម្រួលដល់ការធ្វើធុរកិច្ច និងជំរុញលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីបង្កើនតួនាទីរបស់ផ្នែកឯកជន ជាតួអង្គមិនអាចខ្វះបានក្នុងកិច្ចការអភិវឌ្ឍជាតិ ស្របតាមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល៕