(ភ្នំពេញ)៖ សាកសពលោក ប៉ែន សុវណ្ណ មិនគួរគប្បីត្រូវបានអ្នកនយោបាយបក្សប្រឆាំង កេងចំណេញយកទៅធ្វើអាជីវកម្មនោះទេ ! បើធ្វើដូច្នោះមែន វាជាអំពើថោកទាបបំផុតរបស់គណបក្សប្រឆាំង។ បងប្អូននៅចាំបានទេ កាលពីលោកបណ្ឌិត កែម ឡី ស្លាប់ បក្សប្រឆាំងបានធ្វើសកម្មភាពមួយចំនួនដូចជា ព្រួតគ្នារារាំងបណ្តេញកញ្ញា ធី សុវណ្ណថា ដែលធ្លាប់ជាមនុស្ស ជិតស្និទ្ធរួមការងារជាមួយ លោកបណ្ឌិត កែម ឡី កាលគាត់នៅរស់ គឺមិនឲ្យកញ្ញា ធី សុវណ្ណថា បានចូលទៅយកកម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឲ្យបានស្រួលបួលនោះទេ ដោយក្រុមសកម្មជនរបស់បក្សប្រឆាំងនៅកន្លែងទីតាំងរោងបុណ្យ ប្រើពាក្យសម្តីជេរប្រមាថយ៉ាងអសុរោះបំផុតទៅលើកញ្ញា ធី សុវណ្ណថា។
ជាងនេះទៅទៀត អ្វីដែលគួរឲ្យកត់សម្គាល់ និងចងចាំនោះ គឺសពរបស់លោកបណ្ឌិត កែម ឡី ហេតុតែពួកប្រឆាំងចង់កេងចំណេញនយោបាយ បានទុកសាកសពអស់រយៈពេលជាច្រើនថ្ងៃ ដែលគេនិយាយតៗគ្នាថា ប្រៀបដូចជា «ខ្មោចតៃហោង» ទៅហើយនោះ ទុករហូតដល់សាកសពមានធុំក្លិនស្អុយ និងហើមពោរ ក៏ពួកគេមិនប្រញាប់យកទៅបូជាដែរ។ បក្សប្រឆាំងបានរកលេសជាបន្តបន្ទាប់ដើម្បីពន្យាពេលបានលុយបន្ថែម និងអាចមានចេតនាកៀងគរ មនុស្សឲ្យចូលរួមច្រើន ដើម្បីបង្វែថា អ្នកចូលរួមទាំងអស់នោះសុទ្ធតែជាសកម្មជនគាំទ្របក្សប្រឆាំង និងក៏អាចពួកគេរកលេសបង្កបញ្ហាវឹកវរចលាចលសង្គម នៅក្នុងពេលដង្ហែរសពតាមផ្លូវទៅកន្លែងបូជា។
និយាយអំពីបុណ្យសពលោកបណ្ឌិត កែម ឡី ! រឿងដែលសំខាន់នោះ គឺសពលោកបណ្ឌិត កែម ឡី ក្រោយពេលឃាតករបាញ់សម្លាប់នៅភ្នំពេញ និងបានតម្កល់ទុក ជាច្រើនថ្ងៃដើម្បីធ្វើបុណ្យនៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វា ត្រើយខាងកើតទន្លេ ចំពីមុខព្រះបរមរាជវាំងនោះ គឺត្រូវបានគេដង្ហែយកទៅបូជាឯស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី។
ឥឡូវងាកមកមើលការស្លាប់របស់លោក ប៉ែន សុវណ្ណ វិញម្តង! លោក ប៉ែន សុវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ ហើយដែលមហាជនបានដឹងលឺជាទូទៅថា ការធ្លាក់ខ្លួនឈឺធ្ងន់ ស្លាប់មួយចំហៀងខ្លួន រហូតលោក ប៉ែន សុវណ្ណ ស្លាប់បាត់បង់ជីវិត ជាពិសេសគាត់បានលួងលោមស្រីបំរើក្នុងផ្ទះគាត់ ដែលជាអនីតិជន នឹងបានរួមភេទជាមួយនាងជាច្រើនដង ចាប់តាំងពីអំឡុងឆ្នាំ២០១១មក ដែលលោក ប៉ែន សុវណ្ណ កាលណោះគាត់មានប្រមាណអាយុ៧៥ឆ្នាំ ជាវ័យចាស់ជរាខ្លាំងណាស់ហើយ។
វ័យ៧៥ឆ្នាំ កាលពី៥ឆ្នាំមុន គឺជាភាពចាស់ទ្រុឌទ្រោមខ្លាំង ស្បែកជ្រីវជ្រួញ និងញ័រដៃជើង ជង្គង់ ដែលមិនគួរលោក ប៉ែន សុវណ្ណ បែរជាភ្លេចគិតថា រូបគាត់ចាស់ លោកគិតតែពីកាមតណ្ហាក្រាស់ រួមភេទសប្បាយ ទើបកម្លាំងគាត់ទ្រាំទ្រមិនបាន ក៏កើតមានបញ្ហាបេះដូង និងឈាមឡើងច្រាលទៅកកក្នុងខួរក្បាល បណ្តាលឲ្យ ដាច់សរសៃឈាមខួរក្បាល និងដោយលោក ប៉ែន សុវណ្ណ មានជម្ងឺឈើសឈាមផងនោះ គ្រូពេទ្យជំនាញនៅឯក្រៅប្រទេសក៏ដឹងថា មិនអាចសង្គ្រោះបានឡើយ ហើយក្រុមគ្រួសារក៏បានបញ្ជូនលោក ប៉ែន សុវណ្ណ ត្រឡប់មកស្រុកខ្មែរវិញ និងក្រោយមកជម្ងឺធ្ងន់ធ្ងរខ្លាំងពេក រួមទាំងភាពចាស់ជរារបស់គាត់ផងនោះ លោក ប៉ែន សុវណ្ណ ក៏បានស្លាប់នៅឯស្រុកកំណើតក្នុងខេត្តតាកែវ។
សំណួរ ត្រូវបានលើកឡើងចោទសួរដោយប្រជាពលរដ្ឋជាច្រើន ហើយក៏អ្នកតាមដាននយោបាយនៅកម្ពុជា រួមទាំងអ្នកវិភាគនានានៅតាមហាង តុកាហ្វេ ងឿងឆ្ងល់ថា « បើលោក ប៉ែន សុវណ្ណ មានស្រុកកំណើតក្នុងខេត្តតាកែវ ហើយគាត់ឈឺ និងបានស្លាប់នៅខេត្តតាកែវ ហេតុដូចម្តេច បានជាមិនបូជាសពគាត់នៅទីនោះ ចាំបាច់អីដង្ហែ សពលោក ប៉ែន សុវណ្ណ ឡើងមកភ្នំពេញតម្កល់នៅវត្តថាន់? បន្ទាប់មក មិនតែប៉ុណ្ណោះទេ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានរៀបចំផែនការ និងស្នើសុំបូជា សពនៅខាងមុខវត្តបុទុមវត្តី ។
ក្រោយមកទៀត គណបក្សង្គ្រោះជាតិបានស្នើសុំបូជាសពនៅវត្តចាស់ កន្លែងដែលតម្កល់សពលោកបណ្ឌិត កែម ឡី តែត្រូវបានបដិសេធដោយព្រះចៅអធិការ និងគណៈកម្មការអាចារ្យវត្ត និងចុងក្រោយគណៈកម្មការបុណ្យសព និងសាលារាជធានីភ្នំពេញ ក៏បានឯកភាពគ្នាអនុញ្ញាតឲ្យបូជាសពលោក ប៉ែន សុវណ្ណ នៅវត្តប្ញស្សីសាញ់ ដែលស្ថិតនៅដង្កោ រាជធានីភ្នំពេញ។
បើលោក ប៉ែន សុវណ្ណ មានស្រុកកំណើតនៅខេត្តតាកែវ ចុះចាំបាច់អីដង្ហែរសពគាត់មកបំលាស់ទីពីមួយកន្លែងទៅមួយកន្លែង ដូចជាមុខទំនិញជូញដូរយ៉ាងនេះ? តើទង្វើដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរៀបចំដង្ហែរសពពីខេត្តតាកែវ ឡើងមកភ្នំពេញ ដើម្បីអ្វីឲ្យពិតប្រាកដ?
គេនៅចាំច្បាស់ណាស់ថា កាលពីលោកបណ្ឌិត កែម ឡី ស្លាប់ គឺបក្សប្រឆាំងបានព្យាយាមខ្លាំងណាស់ ដើម្បីយកសពទៅបូជានៅ ឯស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី នៅឯស្រុកត្រាំកក់ ខេត្តតាកែវ។ គោលបំណងរបស់បក្សប្រឆាំងកាលណោះ ក៏គ្មានអ្វីជាអាថ៌កំបាំងដែរ គឺពួកគេរកលេស ដើម្បីប្រកាសគៀងគរ ប្រមូលផ្តុំមហាជនឲ្យឡើងមកភ្នំពេញឲ្យបានច្រើន ដើម្បីហែរសពលោកបណ្ឌិត កែម ឡី។ ប៉ុន្តែបញ្ហានោះ ក៏ត្រូវបានគេវិភាគដែរថា នៅពេលមានមនុស្សច្រើន សមល្មមអាចបង្កការកកស្ទះចរាចរ ឬភាពវឹកវរក្នុងសង្គមបាន គឺបក្សប្រឆាំងនឹងដឹកនាំអនុវត្តភ្លាម។ ប៉ុន្តែផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈរូបភាពនេះ បានបរាជ័យ ដោយសារអាជ្ញាធរមានសមត្ថកិច្ចបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរឲ្យដល់ពិធីដង្ហែក្បួនសពបានល្អបំផុត។
ភាពចលាចល មិនបានកើតមាន បានបណ្តាលឲ្យបក្សប្រឆាំងអស់សង្ឃឹមនឹងផែនការខ្មៅរបស់ខ្លួន ក្នុងការប៉ុនប៉ងកេងចំណេញពីសាកសពលោកបណ្ឌិត កែម ឡី ។ ប៉ុន្តែផែនការទុច្ចរិតនោះ អាចជាការចិញ្ចឹមចិត្តរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ យកមកអនុវត្តជាថ្មីជាមួយនឹងសាកសពរបស់លោក ប៉ែន សុវណ្ណ នៅពេលនេះទៀត។ បើពុំដូចនោះទេ ក៏បក្សប្រឆាំងមិនចាំបាច់អីចំណាយពេលវេលា និងបានដឹកនាំ រៀបចំបញ្ជាប្រធានក្រុមការងារទទួលបន្ទុកនៅតាមខេត្តមួយចំនួនឲ្យប្រមូល គៀងគរអ្នកចូលរួមឲ្យបានចំនួនច្រើន ដើម្បីដង្ហែរសពលោក ប៉ែន សុវណ្ណនោះដែរ។ ប៉ុន្តែបន្ទាប់ពីមានការបែកធ្លាយនូវរឿងអាស្រូវផ្លូវភេទរបស់លោក ប៉ែន សុវណ្ណ ដែលគាត់បានដេករួមរ័ក្សជាមួយបណ្តាស្រីៗជាច្រើន រួមទាំងបំផ្លាញអនាគតក្មេងស្រីជាអនីតិជនបំរើក្នុងផ្ទះគាត់ទៀតនោះ អាចជាមូលហេតុបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនធំដកថយ មិនមកចូលរួមពីធីនោះ ទើបថ្ងៃដង្ហែសពលោក ប៉ែន សុវណ្ណ ពីខេត្តតាកែវឡើងមកភ្នំពេញ មានអ្នកចូលរួមសរុបប្រមាណជាង១០០នាក់ប៉ុណ្ណោះ ដែលក្នុងនោះមានរថយន្តប្រមាណ១០គ្រឿង មនុស្សក្នុងរថយន្តនីមួយៗមានគ្នា ៣ទៅ៤នាក់ និងតាមមធ្យោបាយម៉ូតូ ប្រមាណ៤០ប៉ុណ្ណោះ ដែលខុសពីរបាយការណ៍បំភ្លើសរបស់វិទ្យុអាស៊ីសេរីដែលបានផ្សាយថា ការដង្ហែរសពលោក ប៉ែន សុវណ្ណ មានអ្នកចូលរួមរហូតដល់ប្រមាណ២ពាន់នាក់ ដែលតួលេខនៃចំនួននោះ គឺជាការភូតកុហកដ៏គួរឲ្យខ្មាស់អៀនបំផុត។
បញ្ហាចម្លែកមួយទៀត ដែលពួកយើងខ្ញុំជាម្ចាស់ផេក «មតិមហាជន» បានកត់សម្គាល់នោះ គឺបក្សប្រឆាំងមិនត្រឹមតែប៉ុនប៉ងយកសាកសពលោក ប៉ែន សុវណ្ណ ដើម្បីធ្វើអាជីវកម្មនយោបាយប៉ុណ្ណោះទេ គឺថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានបង្កើតព្រឹត្តិការណ៍ដ៏អាក្រក់ខុសគេមួយករណីទៀត ដែលជាធម្មតា អ្នកស្លាប់បាត់បង់ជីវិត គឺតែងតែឃើញមនុស្សដែលនៅមានជីវិត មិនថាឡើយជាថ្នាក់ដឹកនាំកំពូលកំរិតណានោះទេ គឺគេធ្វើដំណើទៅគោរពសាកសព ក្នុងភាពចាំបាច់ណាមួយនៃទំនាក់ទំនងរវាងអ្នកនៅរស់ ជាមួយបុគ្គលដែលស្លាប់ទៅ ប៉ុន្តែកាលពីម្សិលមិញ ចម្លែកត្រង់ថា «លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បែរជាឲ្យគេដឹកសាកសពពីខេត្តតាកែវ យកមកឲ្យគាត់ជាអ្នកនៅរស់គោរពទៅវិញ»។
គេបានឃើញថា ក្រុមគ្រួសារសព និងមនុស្សមួយចំនួន បានដឹកសាកសពលោក ប៉ែន សុវណ្ណ មកឈប់ដល់មុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាកន្លែងគាត់ ផលិតឆាកល្ខោន នៃការលាក់ខ្លួនរបស់គាត់ ដើម្បីឲ្យលោក កឹម សុខា បានគោរព។ ចុះហេតុអ្វីបានជាលោក កឹម សុខា មិនធ្វើដំណើរទៅគោរពសាកសពលោក ប៉ែន សុវណ្ណ នៅឯស្រុកកំណើតឯខេត្តតាកែវ ពីព្រោះកន្លងមក លោក កឹម សុខា ក៏បានចេញពីទីស្នាក់ការទៅចុះឈ្មោះបោះឆ្នោតនៅ ឯក្នុងខណ្ឌមានជ័យ បានដោយសេរី គ្មានការរារាំងពីសមត្ថកិច្ចឡើយ។ នេះហើយដែលគេហៅថា «ដឹកជញ្ជូនសាកសពយកមកឲ្យមនុស្សគោរព!» គឺវាខុសប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ។
តាមរយៈការរៀបរាប់មកនេះ អាចបញ្ជាក់បានយ៉ាងច្បាស់នូវការពិតថា សពលោក ប៉ែន សុវណ្ណ បានក្លាយជាមុខទំនិញ ដើម្បីគណបក្សសង្គ្រោះជាតិដឹកជញ្ជូនពី កន្លែងមួយ ទៅកន្លែងមួយ ដើម្បីធ្វើអាជីវកម្មនយោបាយ ដោយពួកគេមិនគិតពីការធ្វើបុណ្យឧទ្ទិសកុសលឲ្យបានដល់វិញ្ញាណក្ខ័ន្ធសពលោក ប៉ែន សុវណ្ណ សោះឡើយ។ ការយកសាកសពធ្វើអាជីវកម្មនយោបាយ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានហៅបក្សប្រឆាំងថា «មនុស្សរស់ប្រឹងកប់ មនុស្សស្លាប់ប្រឹងកាយ» ក្នុងន័យថា ពេលអ្នកនោះនៅមានជីវិត គេមិនដែលឲ្យតម្លៃសោះឡើយ ប៉ុន្តែនៅពេលស្លាប់ទៅ គឺគេធ្វើជាបើកកកាយ លើកសរសើរពីគុណសម្បត្តិ និងប្រើគ្រប់ឧបាយកលដើម្បីកេងចំណេញ។
តើនៅមានសាកសពមន្ត្រីជាន់ខ្ពស់ ឬសកម្មជនណាទៀតរបស់បក្សប្រឆាំង ដែលនៅពេលស្លាប់ទៅ ហើយនឹងត្រូវបានគេរៀបចំឈុតឆាក ដូចករណីសពលោកបណ្ឌិត កែម ឡី និងលោក ប៉ែន សុវណ្ណនេះទៀត? ពិតជាអាសូរខ្លាំងណាស់ ដល់សាកសពបុគ្គលមួយចំនួនដែលបានស្លាប់ទៅ ! ជាពិសេស អាណិតក្រុមគ្រួសារនៃសព ដែលត្រូវបានគេយកឳពុក ម្តាយ បង ប្អូន ឬសមាជិកគ្រួសារខ្លួនទៅធ្វើអាជីវកម្មនយោបាយប្រជាភិថុត ដើម្បីការដណ្តើមអំណាច និងចេតនាបង្កចលាចល ក្នុងសង្គមខ្មែរ៕
ដោយ៖ មតិមហាជន