(កំពង់ឆ្នាំង)៖ មានករណីឃាតកម្មកើតឡើងមួយករណីបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ចំណុចភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា ករណីខាងលើនេះកើតឡើងដោ យសារតែទំនាស់ពាក្យសំដីរវាងគូភាគីដែលជាប្ដីប្រពន្ធនឹងគ្នា (ស្រីយកស្រីដូចគ្នា) ទើបឈានដល់ការកាប់សម្លាប់គ្នា ដោយភាគីម្ខាងបានយកកាំបិតតាំងតោ កាប់ទៅលើកជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ជនសង្ស័យឈ្មោះ យូ នឿន ភេទស្រី អាយុ៤៥ ឆ្នាំរស់នៅភូមិថ្មី ឃុំពង្រ ស្រុករ លាប្អៀរ ខេត្តកំពង់ឆ្នាំង ឯជនរងគ្រោះឈ្មោះ វន សៅរិន្ទ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នានឹងត្រូវជាប្ដីប្រពន្ធ (ស្រីយកស្រីដូចគ្នា)។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យ បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕