(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ មានករណីអគ្គីភ័យឆេះរោងចក្រ Taica មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មករ-កម្មការិនី ចំនួន៤នាក់រងរបួស (ប្រុស១នាក់ និងស្រី៣នាក់) ក្នុងនោះ២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល(ឯកជន)។
ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ ក្នុងនោះមានរថយន្ដមកពី បញ្ជាការដ្ឋានទ័ពពិសេស, អង្គភាព៧១១ កងពលតូចលេខ៧០, ស្នងការនគរបាលរាជធានីភ្នំពេញ, សាលាខណ្ឌកំបូល និងបុរីសង្ឈឹមថ្មី៕