(ភ្នំពេញ)៖ ថ្មីៗនេះ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម (Krispy Kreme) បានប្រកាសដាក់លក់នំដូហ្វណាត់រសជាតិថ្មីចំនួន៣រសជាតិបន្ថែមទៀត រឹតតែធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើន ក្នុងការរើសយករសជាតិដែលខ្លួនចូលចិត្ដ។

រសជាតិថ្មីចំនួន៣សុទ្ធតែឈ្ងុយឆ្ងាញ់ មានដូចជា បាត់ធើ ឈីស (រសជាតិ ឈីស) ភីណាត់ បាត់ធើ (រសជាតិ សណ្ដែកដី) និងឡៃយ៍លី គ្លេស (រសជាតិស្ករគ្លេសតិច)។ ក្នុងនោះផងដែរ គ្រីសស្ពី គ្រីម នឹងមានផ្ដល់ជូនឈុតថ្មីជាមួយនឹងតម្លៃពិសេស ជូនអតិថិជនក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលឈុតទី១ រាល់ការជាវនំដូហ្វណាត់ Original Glazed ចំនួនបី តម្លៃត្រឹម ២.៥០ដុល្លារ ហើយឈុតទី២ រាល់ការជាវនំដូហ្វណាត់រសជាតិចំរុះផ្សេងៗចំនួនបីមុខ តម្លៃត្រឹម ២.៩០ដុល្លា ដែលអតិថិជនអាចរើសយក ៣រសជាតិក្នុងចំនោមរសជាតិទាំង ១៩មុខ។

ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម បានបង្ហើបឲ្យដឹងថា គ្រីសស្ពី គ្រីម នឹងមានផ្ដល់ជូនសេវាកម្មដឹកជញ្ជូនដល់ផ្ទះអតិថិជន នៅពាក់កណ្ដាលខែវិច្ឆិកានេះ ហើយនឹងគ្រោងបើកសាខាថ្មីមួយទៀត នាពេលឆាប់ៗនេះ ដើម្បីផ្ដល់ជូននូវភាពងាយស្រួលក្នុងការបញ្ជាទិញ និងមានទីតាំងនៅជិតផ្ទះអថិតិជនបំផុត។

គួរបញ្ចាក់ថា ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម គឺជាម៉ាកមួយដែលមានការពេញនិយមយ៉ាងខ្លាំងក្នុងសហរដ្ឋអាមេរិក ដែលបង្កើតតាំងពីឆ្នាំ ១៩៣៧ ដែលមានជាង ១០០០ហាង នៅលើពិភពលោក។ម៉្យាងវិញទៀត នៅពេលភ្លើងសញ្ញា HotLight របស់ហាង គ្រីសស្ពី គ្រីម បំភ្លឺឡើង គឺជានិមិត្តសញ្ញាបង្ហាញថា នំដូហ្វណាត់ អូរីជីនណល គ្លេស (Original Glazed) កំពុងតែផលិតថ្មីៗ ក្ដៅៗ «Melt-in-your-mouth» ហើយមានតែហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីមតែប៉ុណ្ណោះដែលអតិថិជនអាចរកជាវ និងភ្លក់នំដូហ្វណាត់ក្ដៅៗ ផលិតដោយម៉ាស៊ីនជាមួយនឹងបច្ចេកទេសស្ដង់ដាពិភពលោកបាន។

ក្រៅពីនេះ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ផ្ដល់ជូនសេវាកម្មរហ័សទាន់ចិត្ត ជាមួយនឹងការតុបតែងហាងដ៏គួរឲ្យទាក់ទាញ ដែលអតិថិជន​អាចអង្គុយញុំានំដូហ្វណាត់ ជាមួយមិត្តភក្កិ ក្រុមការងារ ឬក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់យ៉ាងសប្បាយរីករាយ អមជាមួយបទភ្លេងកំដរ និងអាចគយគន់ចង្វាក់នៃការផលិតនំដូហ្វណាត់បានទៀតផង។

ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ត្រូវបាននាំចូលដាក់លក់ផ្ដាច់មុខ ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលសព្វថ្ងៃនេះ Krispy Kreme មានសាខាចំនួន៣ ដែលសាខាទី១ ស្ថិតនៅផ្ទះលេខ 217c, កែងផ្លួវ 51 និង 302 សង្កាត់បឹងកេងកង១ និងសាខាទី២ សិ្ថតនៅផ្សារទំនើប AEON Mall ជាន់ផ្ទាល់ដី និងសាខាទី៣ នៅព្រលានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុង។

សម្រាប់ការសាកសួរព័ត៌មាន៖ 023 880 880
Website៖ https://www.krispykreme.com.kh
Facebook: https://www.facebook.com/KrispyKremeCambodia
Instagram: Krispykremecambodia