(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ផ្លូវការមួយស្តីពី កិច្ចប្រជុំ«យុវជនអាស៊ាន-រុស្ស៊ី លើកទី៤» ដែលបានរៀបចំធ្វើឡើង រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤-២៦ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ នៅទីក្រុងសៀមរាប ក្រោមប្រធានបទ «យុវជនអាស៊ាន-រុស្ស៊ី៖ ការតភ្ជាប់យុវជនឲ្យកាន់តែទូលំទូលាយ»។
នៅក្នុងកិច្ចប្រជុំនេះ ទេសរដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ បានដើរតួនាទីយ៉ាងសំខាន់ ដែលជាប្រយោជន៍ដល់យុវជន មកពីប្រទេស សមាជិកអាស៊ាន និងរុស្ស៊ី ដើម្បីជាការចែករំលែកទស្សនៈឲ្យគ្នាទៅវិញទៅមក ជាពិសេសគឺ ដើម្បីតភ្ជាប់យុវជន នៃតំបន់ទាំងពីរ កាន់តែទូលំទូលាយបន្ថែមទៀត និងដើម្បីលើកកម្ពស់នូវ ភាពជិតស្និទ្ធ ទំនាក់ទំនងយុវជនអាស៊ាន និងរុស្ស៊ីបន្ថែមទៀត។
សូមអានសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីកិច្ចប្រជុំ «យុវជនអាស៊ាន-រុស្ស៊ី លើកទី៤» ដែលមានខ្លឹមសារ ដូចខាងក្រោមនេះ៖