(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្ស ប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ (ពេញមួយថ្ងៃ) នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

សមាសភាពចូលរួមក្នុងសន្និបាត រួមមាន តំណាងគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា អង្គការចាត់តាំងយុវជនគណបក្សចាប់ពីថ្នាក់កណ្តាល រហូតដល់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សតាមបណ្តាប្រទេស និងទ្វីប ក្រុមជំនួយការយុវជនគណបក្សថ្នាក់កណ្តាល និងអង្គការយុវជនគាំទ្រគណបក្ស សរុបចំនួន ៣៦១១រូប។

ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹងស្តីពី លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា៖