Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក មួង ប៉យ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ

26-04-2025 13:51

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយក្ដុកក្ដួល ក្រៀមក្រំជាទីបំផុតដោយ លោក មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

សពលោក មួង ប៉យ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាន លេខ១៤៣ ផ្លូវក៣ ភូមិទេសអន្លូង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕