(កំពង់ឆ្នាំង)៖ សម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ នទ្ទិយោ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បាននិមន្តជាអធិបតីប្រកាសជាផ្លូវការប្តូរឈ្មោះ វត្តចំប៉ី ទៅជា «វត្តចំប៉ីមាលារតនារាម» ស្ថិតនៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសជាផ្លូវការវត្តចំប៉ីមាលារតនារាមនេះដោយមានការនិមន្តចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង លោក ស លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងលោកស្រីចរណាភិរ័ត្នសិរីសិទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត មាលា ញាណ ឡេង ព្រមទាំងបុត្រ និងមានការនិមន្ត និងចូលរួមពីមន្រ្តីសង្ឃស្រុក អាជ្ញាធរស្រុក ឃុំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
គួរបញ្ជាក់ដែរថា ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ បានសម្រេចអនុញ្ញាតឱ្យប្តូរឈ្មោះពី វត្តចំប៉ី ទៅជា វត្តចំប៉ីមាលារតនារាម ដែលស្ថិតនៅក្នុងភូមិច្រមុះជ្រូក ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ជាផ្លូវការ៕