Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ដ្រាក់ ចំនួន២គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល

25-04-2025 21:13

(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដែលមានលោក តេង គឹមស៊ាន ជាប្រធានបានចាត់លោក ស៊ូ ណារ៉ាត អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក ដឹកនាំសហការី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២គ្រួសារ មកពីភូមិចំនួន២នៃឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក ស៊ូ ណារ៉ាត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក តេង គឹមស៊ាន ជាពិសេសលោក សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកអនុប្រធានអនុសាខា បានបន្តទៀតថា ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា គ្រួសារនីមួយៗ ទទួលបានអំណោយរួមមាន៖ អង្ករ២០គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី និងទឹកស៉ីអ៉ីវ១យួរ, មី១កេស, ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន៥ម៉ឺនរៀល៕