​(កំពត)៖ បុរសម្នាក់បានស្លាប់ ខណៈដែលជិះកង់ម្នាក់ឯង ទាំងស្រវឹងស្រាជោកខ្លួន ហើយដួលធ្លាក់ទៅក្នុងទឹកស្រែ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចំណុចក្នុងប្រឡាយផ្លូវទឹក ស្ថិតនៅភូមិពញ្ញាអង្គ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។

​មន្ត្រីនគរបាលមូលដ្ឋាន បាន​ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ញែម ប្រុស ​អាយុ៤០ឆ្នាំ រស់នៅភូមិតាទេន ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ មន្ត្រីនគរបាលដដែលបន្តថា ក្រោយកម្លាំងនគរបាលជំនាញ ចុះធ្វើកោសល្យវិច្ច័យ បង្ហាញថា ករណីនេះបណ្តាលមកពីជនរងគ្រោះផឹកស្រាស្រវឹងខ្លាំង ហើយជិះកង់ធ្លាក់ក្នុងទឹកស្រែ ដួលបាក់កបណ្តាលឲ្យស្លាប់ យ៉ាងដូច្នេះតែម្តង​៕