(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួប១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដឹកនាំដោយលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ជាប្រធានកិត្តិយ បាននាំយកថវិកា និងអង្ករវីតាមីន ចំនួន៣០០កេស ទៅប្រគល់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជាវិភាគទានសម្រាប់ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌សមាគមជាតិកាកបាទក្រហមកម្ពុជា។
ក្នុងជំនួបមុនពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ខាងនេះ, លោកស្រី ពុំ ចន្ទីនី ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា និងលោកជំទាវ លោកស្រី ជាសមាជិកនៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មានទាំងអស់ ដែលបាននាំយកអំណោយមនុស្សធម៌ ជាអង្ករសុខភាព និងថវិការជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបទី៧០ នៃកំណើតកាកបាទក្រហមកម្ពុជា ដែលសមានចិត្តប្រកបដោយសប្បុរសធម៌ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះគឺជាកម្លាំងចលករមិនអាចខ្វះបានជួយទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា។
លោកស្រីអគ្គលេខាធិការ បានថ្លែងថា អង្ករវីតាមីន ដែលកាកបាទក្រហមកម្ពុជាទទួលបានពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពេលកន្លងម កកាកបាទក្រហមកម្ពុជា តែងតែនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋក្នុងកម្មវិធីសុខភាព នៅតាមសហគម ជាពិសេសចែកជូនស្ត្រីមានផ្ទៃពោះ ដើម្បីរួមចំណែកថែបំប៉នសុខភាពរបស់ពួកគាត់ជាដើម។
តាមរយៈលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា, លោកស្រី ពុំ ចន្ទីនី ក៏បានផ្តាំផ្ញើការថ្លែងអំណរគុណផងដែរ ជូនចំពោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ដែលបានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ជាពិសេសទូរទស្សន៍ជាតិកម្ពុជា ចូលរួមចំណែកក្នុងផ្សព្វផ្សាយព័ត៌មាននានាពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជាពិសេសការផ្សព្វផ្សាយ នាមសប្បុរសជន ដែលបានបរិច្ចាគថវិកា និងសម្ភារនានា ក្នុងឱកាសអបអរសាទរខួប១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ កំណើតកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នាំយកអង្ករវីតាមីន មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដោយក្នុងនោះនៅឆ្នាំ២០១៦ ចំនួន២០០កេស, ឆ្នាំ២០២៣ ចំនួន២០០កេស, ឆ្នាំ២០២៤ ចំនួន៤០០កេស និងឆ្នាំ២០២៥នេះ មានចំនួន៣០០កេស។ ក្នុងឱកាសនេះក្រៅពីប្រគល់ជូនអង្គវីតាមីន លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បាននាំយកថវិកាសប្បុរសធម៌របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រីផ្ទាល់ចំនួន ១០លានរៀល ជូនកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសទិវា៨ ឧសភា ២០២៥ ផងដែរ។
ក្នុងឱកាសនេះដែរ លោកស្រី ដែលជាសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ក៏បានចូលរួមថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ដោយក្នុងនោះលោកស្រី សន ម៉ារ៉ាជា និងលោក ប៉ាវ ហមផាន ថវិកាចំនួន ១,០០០ដុល្លារ, លោកស្រី សេង វណ្ណារី និងលោក ហួត ឃាងវេង ថវិកា ១,០០០ដុល្លារ, លោកស្រី ម៉ែន សៀង និងឧកញ៉ា សុខ ចំរើន ថវិកា ២០០ដុល្លារ, ឧកញ៉ា ទី គឹមស៊ាន ថវិកា ២០០ដុល្លារ, លោកស្រី ជា ស៊ុនដាណែត ថវិកា១០០ដុល្លារ, លោកស្រី ខៀវ គឹមហ៊ុន និងលោក ទន់ សារ៉ាត់ ថវិកា១០០ដុល្លា, លោកស្រី ទេស ផល្លីន ថវិកា១០០ដុល្លារ, ឧកញ៉ា សៀត មុំសុភា ថវិកា១០០ដុល្លារ, លោកស្រី ធន សយនារីរត្នន៍ ថវិកា១០០ដុល្លារ, លោកស្រី សុខ សុវណ្ណារី ថវិកា១០០ដុល្លារ, លោក ម៉ៅ វិបុល និងលោកស្រី អ៊ុម សុភាព ថវិកា៤០ម៉ឺនរៀល, លោកស្រី សរ គឹមលី ថវិកា២០ម៉ឺនរៀល, លោក ឈុំ សុជាតិ និងលោកស្រី ប៉ែត សិទ្ធិគន្ធ ថវិកា២០ម៉ឺនរៀល, លោកស្រី ម៉ី ស៉ីធឿន ថវិកា ២០ម៉ឺនរៀល, លោកស្រី អ៊ា ប៉ហ៊ាប ថវិកា ២ម៉ឺនរៀល, លោក រស់ ថាន់សន និងលោកស្រី នីន សុវណ្ណា ថវិកា ១៥០,០០០រៀល, លោកស្រី ប្រាក់ អេលីរតនា ថវិកា ១០០,០០០រៀល, លោកស្រី ជៀម ស៉ីណាន់ ថវិកា ១០ម៉ឺនរៀល, លោក ហាស់ សំអាត និងលោកស្រី មៀច កន្និកា ថវិកា ២០ម៉ឺនរៀល, លោកស្រី លឹម មុំ ថវិកា ១០០ដុល្លារ និងលោកស្រី ដួង រ៉ានី ថវិកា ម៉ឺនរៀល៕