(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតបានថ្នាំ១៧កញ្ចប់ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងថា មានករណីជួញដូរថ្នាំញៀនរួចមក កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបតិ្តការភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ទី១-ឈ្មោះ លី សុះរី អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ហម គឹមហៀង ភេទស្រី អាយុ២៩ឆ្នាំ និងទី៣-ឈ្មោះ ស្រៀង លាង អាយុ៥៤ឆ្នាំ។
លោកនាយការិយាល័យ បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ១៧ កញ្ចប់ ម៉ូតូ២គ្រឿង និងទូរស័ព្ទដៃ៣គ្រឿង ព្រមទាំងវត្ថុតាងមូយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដ៕