ក្រសួងកសិកម្ម ទទួលការសរសើរចំពោះការចុះបញ្ជិការហ័ស និងផ្តល់ភាពងាយក្នុងការប្រកបអាជីវកម្មបានទាន់ពេលវេលាគាំទ្រដល់វិស័យកសិកម្ម (Video inside)
25-04-2025 12:59
(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន ជីជីប៊ី សូមថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការផ្តល់សេវាចុះបញ្ជិការហ័ស និងងាយស្រួល ជួយដល់ក្រុមហ៊ុនក្នុងការប្រកបអាជីវកម្មបានទាន់ពេលវេលាគាំទ្រដល់វិស័យកសិកម្ម។
បើតាមលោក នី វិមាន ជាបុគ្គលិក ក្រុមហ៊ុនជីជីប៊ី ដែលបាននាំចូលប្រភេទជីក្បាលតោ និងក្បាលខ្លា បានឱ្យដឹងជីទាំងអស់របស់ក្រុមហ៊ុន ត្រូវបានចុះបញ្ជិកាត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការពិសោធន៍យ៉ាងច្បាស់លាស់ ទើបអាចនាំចូលមកកាន់ទីផ្សារកម្ពុជា។
លោកបានបន្តថា ចុះថ្លៃច្រេីនធៀបនឹងឆ្នាំ២០២២ ហេីយគុណភាពនៅល្អដដែល និងជួយឱ្យកសិករកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនប្រាក់ចំណេញ ខណៈគុណភាពជីគឺនៅដដែល។
លោកបានបញ្ជាក់ថា សម្រាប់ការស្នើសុំកូតានាំចូលជី មានភាពល្អ រលូន ពោលគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយក្រុមហ៊ុន ការផ្តល់សេវាទាន់ពេលវេលា ដែលអាចឱ្យក្រុមនាំចូលជី និងចុះបញ្ជិកាបានទាន់ពេលវេលាជាដើម៕