«ការប្រើប្រាស់ គុណធម៌ ក្នុងការគ្រប់គ្រងអាជីវកម្ម» ជាសិក្ខាសាលាដ៏មានសារសំខាន់ ដែលមានបុគ្គលល្បីចូលរួម ចែករំលែកបទពិសោធន៍ នៅថ្ងៃស្អែក !
25-04-2025 12:09
(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយកម្ពុជា ស្ថាបនិករមណីដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) និងលោក OKUBO Hideo ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Forval Corporation ស្ថាបនិក និងជាប្រធាននៃមូលនិធិ CIESF នឹងរួមគ្នាចែករំលែកនូវបទពិសោធន៍ ក្នុងសិក្ខាសាលា ស្តីពី «ការប្រើប្រាស់ គុណធម៌ ក្នុងការគ្រប់គ្រងអាជីវកម្ម»។
សិក្ខាសាលានេះ រៀបចំឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០១៖៣០រសៀល ដល់ ០៥៖០០ល្ងាច ទីតាំងនៅរមណីដ្ឋានធម្មជាតិភូមិរំដួល ដែលអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី៕
ចុះឈ្មោះទីនេះ៖ https://forms.gle/sDLYwbcFp9zfDB1eA