លោក ប៉ុល សារឿន បើកកិច្ចប្រជុំផ្សព្វផ្សាយ «លទ្ធផលការងាររយៈពេល៩ខែដើមឆ្នាំ និងភារកិច្ចចំពោះមុខរបស់យោធិន»
03-11-2016 15:03
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំក្រុមការងារ បើកកិច្ចប្រជុំផ្សព្វផ្សាយមួយ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
កិច្ចប្រជុំខាងលើនេះ បានធ្វើឡើង ដើម្បីផ្សព្វផ្សាយ ពី លទ្ធផលការងាររយៈពេល៩ខែដើមឆ្នាំ និងទិសដៅសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៦ របស់កងយោពលខេមរភូមិន្ទ និងពិភាក្សាពីភារកិច្ចចំពោះមុខរបស់យោធិន ក្នុងការការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨។
គួរបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់ មកពីគ្រប់កងឯកភាពនិងស្ថាប័នចំណុះ ចំនួន១៨០រូបផងដែរ៕