(ភ្នំពេញ)៖ តើអ្នកដឹងទេថា សក់ជាផ្នែកមួយដល់សំខាន់ សម្រាប់លម្អភាពស្រស់ស្អាត ផ្នែកខាងក្រៅរបស់មនុស្សគ្រប់រូប ទោះបីជាអ្នក​មានមុខមាត់ ស្រស់ស្អាតយ៉ាងណាក៍ដោយ តែបើក្បាលអ្នកគ្មានសក់ ឬសក់បែកចុងស្គុះស្គាយនោះ ជាក់ស្តែងណាស់ គឺគ្មានអ្នកណាចាប់អារម្មណ៍អ្នកឡើយ។

តើអ្នកចង់ដឹងទេ កត្តាអ្វីខ្លះនាំឱ្យជ្រុះសក់? អ្នកជំនាញជាច្រើនបាននិយាយថា បញ្ហាជ្រុះសក់បណ្តាលមកពីកត្តាច្រើនយ៉ាងដូចជា ភាពតានតឹង ការមានផ្ទៃពោះ រាំងរដូវ ការស្រកគីឡូ ឬ បណ្តាលបញ្ហាសុខភាពផ្សេងៗ។

បញ្ហាទាំងអស់នេះអាចធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង ដូច្នេះសូមណែនាំអ្នកទាំងអស់គ្នាឲ្យងាកមកសាកល្បង ប្រើសាប៊ូកក់សក់ ធម្មជាតិ ​ដែលអាចជួយដោះស្រាយបញ្ហាសក់ទាំងនេះបាន៖

-វិធីធ្វើសាប៊ូកក់សក់ធម្មជាតិ

មុនដំបូង អ្នកត្រូវមានសាប៊ូកក់សក់កម្រិត pHស្មើ ឬសាប៊ូកក់សក់ធម្មតារបស់កូនក្មេងក៍បាន ប៉ុន្តែត្រូវបន្ថែមធាតុផ្សំ ៣មុខទៀតចូល។
អ្នកត្រូវបន្ថែមប្រេងរ៉ូសម៉ារី និងទឹកក្រូចឆ្មា និងបន្ទាលកន្ទុយកក្រពើចូល ព្រោះទាំងពីរយ៉ាងនេះ វាជួយបង្កើនចរាចរណ៍ឈាមទៅកាន់ ស្បែកក្បាល ពង្រឹងសរសៃសក់ នឹងជួយសម្លាប់មេរោគ។ យល់ល្អអ្នកគួរបន្ថែមវីតាមីន E ២គ្រាប់ទៀតផង ព្រោះវាមានអត្ថប្រយោជន៍ ខ្លាំងណាស់ ក្នុងការបញ្ឈប់បញ្ហាសក់ជ្រុះ។

ការណែនាំ ៖

បន្ថែមប្រេងរ៉ូសម៉ារី ១០ដំណក់ និងទឹកក្រូចឆ្មា១០ដំណក់ ចូលទៅក្នុងសាប៊ូកក់សក់អ្នក បន្ទាប់មកបន្ថែមវីតាមីន E ២គ្រាប់ចូល ហើយក្រឡុកវាឱ្យបានសព្វល្អ មុនពេលប្រើវា។

វិធីប្រើ៖

ប្រើសាប៊ូនេះកក់សក់របស់អ្នក រៀងរាល់២ថ្ងៃម្តង និង ម៉ាស្សាថ្នមៗរយៈពេល ២-៣នាទី។ រួចទុកចោលរយៈពេល ១០នាទី សឹមលាងសម្អាតសក់នឹងទឹកក្តៅអ៊ុនៗ អ្នកនឹងឃើញលទ្ធផលក្រោយពេលប្រើរួចរយៈពេល ២-៣សប្តាហ៍។

វិធីងាយស្រួលជាងនេះ អ្នកគួរតែប្រើប្រាស់នូវផលិត Hair Plus  ព្រោះវាមានបណ្ដារសារធាតុជាច្រើនជួយឲ្យសក់អ្នក ដុះវែង ខ្មៅរលោង ព្យាបាលរាល់បញ្ហារសក់ជ្រុះ សក់បែកចុង ។ល។

Hair Plus  ផ្សំចេញពីOmega 3 (ខ្លាញ់ត្រី)  Zn  Keratin  Biotin តែបៃតង គ្រាប់ម្រិចខ្មៅ ។ ក្រៅពីនោះនៅមានបណ្ដាសារធាតុសំខាន់ មិនអាចខ្វះបានក្នុងការថែរក្សានិងកែប្រែស្ថានភាពរបស់សក់  ដូចជា ៖ Folic axit ,ម្សៅដំឡូង, Milled extract, Pantothenic acid, Silica, Fluvic acid ៕