Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក រិន វីរៈ ជួបពិភាក្សាការងារជាមួយទីប្រឹក្សាគម្រោង Resident Twinning ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការគាំទ្រ និងជួយពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិ

24-04-2025 20:43

(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោកស្រី Oriana Daniele ទីប្រឹក្សាគម្រោង Resident Twinning នៃគម្រោង Twinning Project Enhancing the quality of the Statistical System in Cambodia។

ជំនួបនេះដើម្បីធ្វើកិច្ចសហប្រតិបត្តិការគាំទ្រជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ជាពិសេសលើការពង្រឹងគុណភាពនៃប្រព័ន្ធស្ថិតិជាតិ និងធនធានមនុស្សក្នុងវិស័យស្ថិតិ៕