លោក ប៊ុន គឹមសាន ម្ចាស់ហាងគុយទាវឆ្ងាញ់ ទសវត្សរ៍៦០ បានថ្លែងប្រាប់ Fresh News ថា ក្នុងឱកាសដែលហាងរបស់លោក បានពង្រីកបើកសាខាទី២ មានរយៈពេល៥ឆ្នាំមកហើយនេះ ហាងយើងខ្ញុំនឹងមានការផ្ដល់ជាពិសេស ដល់អតិថិជន ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាអបអរសាទរ ថ្លែងអំណរគុណដល់អ្នកគាំទ្រ ហាងរហូតមក។ ភេសជ្ជៈសុខភាពស្រស់ៗ ដែលអតិថិជនទទួលបាន ដោយឥតគិតថ្លៃ នៅពេលចូលពិសារគុយទាវ, ហ្វើ ឬគុយទាវខគោ ក្នុងហាងទសវត្សរ៍៦០ មានដូចជា ទឹកសណ្ដែកក្រហម-ខ្មៅ-ខៀវ, ទឹកត្រាវ, ទឹកល្ពៅ និងទឹកពោត ជាដើម។
ម្ចាស់ហាងរូបនេះ បានបន្តថា ហាងគុយទាវឆ្ងាញ់ទសវត្សរ៍៦០ គឺជាហាងមួយមានឈ្មោះល្បីល្បាញ ជាយូរមកហើយ ព្រោះតែម្ហូបអាហារ ត្រូវបានចំអិនឡើង ផ្ដោតសំខាន់លើគុណភាព រសជាតិ អនាម័យ និងគិតគូដល់សុខភាព អ្នកទទួលទានជាចំបង ដោយអាហារដែលអតិថិជនទទួលស្គាល់ ហើយតែងតែចូលចិត្តញ៉ាំជាងគេ គឺមានដូចជា គុយទាវទូក, ហ្វើឡាវ និងគុយទាវខគោ ជាដើម។ លើសពីនេះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហាងទសវត្សរ៍៦០ នឹងមានមុខម្ហូបពិសេសៗ ជាច្រើនទៀត ដូចជា បាយឆា-មីឆាសាំងហ្គាពួរ, ម្ហូបបែបហុងកុង, ថៃ,វៀតណាម និងឡាវ ដែលសុទ្ធសឹងតែមាន ឱជារសឆ្ងាញ់ពិសារ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អិថិជន នូវមុខម្ហូបបរទេសដ៏សម្បូរបែប បន្ថែមទៀត ។
សូមបញ្ជាក់ថា ការផ្ដល់ជូនភេសជ្ជៈសុខភាព ពីហាងទសវត្សរ៍៦០ ក្នុងឱកាសខួប៥ឆ្នាំនេះ គឺមានតែនៅសាខាទី២ ស្ថិតក្នុងកោះពេជ្រ តែប៉ុណ្ណោះ ខណៈហាងចាប់បើកលក់ពីម៉ោង ២រសៀល ដល់ម៉ោង៩៖០០នាទីយប់ ជារៀងរាល់ថ្ងៃ៕