(ភ្នំពេញ)៖ នៅព្រឹកថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៥ នគរបាលខណ្ឌមានជ័យ បានបញ្ជូនក្រុមស្រីទំនើង២ក្រុម សរុប៨នាក់ ទៅកាន់សាលាដំបូរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការថា ករណីនេះកំពុងស្ថិតក្នុងចំណាត់ការលោកព្រះរាជអាជ្ញារង ឆាយ ហុង។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន៦នាក់ (ក្រុម Girl ហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន២នាក់ (ក្រុម Girl ដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីយកសួរនាំ។

ចំពោះក្មេងទំនើងឃាត់ខ្លួនរួមមាន៖

*ក្រុម «Girl ហៃណាំ»

១- ឈ្មោះ ហែម ម៉ារីយ៉ា ភេទស្រី
២- ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី
៣- ឈ្មោះ សេង ស្រីយ៉ា ភេទស្រី
៤- ឈ្មោះ តឹង សុធា ភេទស្រី
៥- ឈ្មោះ ខាន់ លីម៉េង ភេទប្រុស
៦- ឈ្មោះ ចាន់ នីតា ភេទ ស្រី។

*ក្រុម «Girl ដៃពីរ»

១- ឈ្មោះ ហៃ ស្រីនាថ ភេទស្រី
២- ឈ្មោះ ហ៊ិន កន្និកា ភេទស្រី។

ដោយឡែកវត្តុតាងចាប់យក ទូរស័ព្ទដៃចំនួន ០៨គ្រឿង និងម៉ូតូចំនួន ០២គ្រឿង៕