(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា អនុសាខាក្រុមប្រតិបត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្តទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តសរុប៩៦នាក់។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានលើកឡើងថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ និងខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ដែលមានប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ»

លោកស្រីបន្តថា មូលហេតុនៃយុទ្ធនាការការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា គឺជាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយទន្ទឹមនឹងនោះក្នុងយុទ្ធនាការនេះជាឱកាសក្នុងការស្វែងរកមូ លនិធិផងដែរ ហើយក៏ជាឱកាសដើម្បីរំលេចអំពីខួបលើកទី៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។

នៅក្នុងការផ្សព្វផ្សាយនេះបានបង្ហាញអំពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា នៅក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ នៅក្នុងការបំពេញបេសកកម្មមនុ ស្សធម៌នៅគ្រប់ស្ថានភាពនយោបាយ ក៏ដូចជាគ្រប់ស្ថានភាព គ្រោះមហន្តរាយផ្សេងៗ ជាពិសេសបានរំលេចពីសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឡើងជាប្រធានកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩៨មក ក៏ជាការគាប់ជួន នៃការអនុវត្តគោលន យោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលក្រោមការដឹ កនាំរបស់ស្ថាបនិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន។

កាលណាយើងនិយាយអំពីសមទ្ធិផលនឹងភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជា គឺយើងត្រូវនឹកឃើញនូវគុណនូបការៈ នៃការចូលរួមរបស់សប្បុរសជនអំពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយសារចាប់តាំងពីឆ្នាំ១៩៩៩ រៀងមកកាកបាទក្រហមកម្ពុ ជា តែងតែយកឱកាសនៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ គឺជាការរកមូលនិធិសម្រាប់ជាដើមទុនដើម្បីប្រតិបត្តិការមនុស្ស ធម៌ពីមួយឆ្នាំទៅមួយឆ្នាំ។

អ្វីដែលបង្កប់នៅក្នុងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា គឺជាការចូលរួមជាថវិកា សម្ភារ អំពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលនៅក្នុងនោះ គឺទទួលបាននូវការគាំទ្រ ការលើកកម្ពស់ស្មារតីនៃការចូលរួមក្រោមវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ដែលកាលនៅជានាយករដ្ឋមន្ត្រីតែងតែប្រារព្ធមិទ្ទីញជារៀងរាល់ឆ្នាំ ហើយទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍ ចន្ទក្រហម គឺជាឱកាសមួយដែលផ្សាភ្ជាប់នូវស្មារតី និងទឹកចិត្តរវាងសប្បុរសជន ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

នៅក្នុងការផ្សព្វផ្សាយរបស់យើងតែងតែអរគុណចំពោះសប្បុរសជននៅគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងនៅទីស្នាក់ការកណ្តាល និងនៅតាមសាខាទាំង២៥រាជធានីខេត្ត តែងតែធ្វើការបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ហើយទន្ទឹមនឹងនេះ យើងអំពាវនាវបន្តទៅទៀត ហើយនៅក្នុងការអំពាវនាវនេះ យើងក៏បានបង្ហាញអំពីអ្វីដែលយើងសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំ ដោយប្រើប្រាស់ថវិកាដែលបានមកពីសប្បុរសជន។

លោកស្រីបានលើកឡើងទៀតថា នៅក្នុងឱកាសនេះយើងអំពាវជាបន្តទៅទៀតដើម្បីឱ្យសប្បុរសជនបរិច្ចាគទៅតាមសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យកាកបាទក្រហមកម្ពុជាទទួលបានមូ លនិធិសម្រាប់ប្រតិបត្តិការមនុស្សធម៌ ឱ្យសមស្របជាមួយប្រធានបទរបស់យើងដើម្បីឆ្លុះបញ្ចាំងអំពីស្ថា នភាពសុខភាពរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុ។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា «នៅពេលនេះកាកបាទក្រហមកម្ពុ ជាកំពុងមមាញឹកនៅក្នុងការផ្សព្វផ្សាយ ហើយអ្វីដែលយើងលើកកម្ពស់ គឺទី -យើងមានការបណ្តុះបណ្តាលទៅដល់ក្លឹបយុវជនតាមគ្រឹះស្ថាន ឧត្តមសិក្សាទាំង២៥ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៥ ខាងមុខ, ទី២-គឺការផ្សព្វផ្សាយនៅក្នុងខេត្តកំពង់ឆ្នាំង»

ប៉ុន្តែអ្វីដែលយើងផ្តល់ការណែនាំដល់សាខា២៥ រាជធានីខេត្ត ហើយឱ្យសាខានីមួយៗបន្តធ្វើការផ្សព្វផ្សា យបន្តទៅដល់អនុសាខា ធ្វើយ៉ាងណាសកម្មភាពនេះមិនត្រឹមតែក្នុងយុទ្ធនាការ៨ឧសភា ដើម្បីរកមូល និធិនោះទេ ប៉ុន្តែក៏ជាសកម្មភាពមួយនិងបន្តជាអចិ ន្ត្រៃយ៍រហូត ហើយនៅក្នុងនោះសម្រាប់សាខាទាំង២ ៥ រាជធានីខេត្តគឺយើងមានគម្រោងនឹងធ្វើការបណ្តុះបណ្តាលខ្លឹមសារទាំងនេះទៅតាមប្រព័ន្ធអនឡាញផងដែរ។

ព្រោះថាការប្រារព្ធរបស់ទីស្នាក់ការកណ្តា លគឺប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាល យើងអាចចែក រំលែកនូវថវិកាឬការឆ្លើយតបដល់សាខាណាដែលហួសសមត្ថភាពក្នុងការឆ្លើយតប ឬមានសំណើពី សាខាមក ទន្ទឹមនឹងនោះ សាខានីមួយៗបានខិតខំក្នុងការស្វែងរកមូលនិធិរបស់ខ្លួន សាខាគឺត្រូវតែមានសារបានឬខ្លឹមសារ ដើម្បីផ្សព្វផ្សាយនៅក្នុងខេត្តរប ស់ខ្លួន ជាមួយគ្នានេះបានឱ្យសាខាផលិតនូវវីដេអូសកម្មភាពបូកសរុបសមទ្ធិផល សកម្មភាពការងាររបស់ខ្លួនពេញមួយឆ្នាំ ដើម្បីផ្សព្វផ្សាយឱ្យមជ្ឈដ្ឋានសាធារណៈជននៅក្នុងខេត្តរបស់ខ្លួនបានជ្រួតជ្រាបអំពីថវិកាដែលទទួលបានពីមួយឆ្នាំទៅមួយឆ្នាំ ពីសប្បុរស ជននឹងយកទៅធ្វើសកម្មភាពអ្វីខ្លះ៕