(ភ្នំពញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីតាំងអគារអង្គរវត្ត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្រោយវត្តទឹកថ្លា។

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ ជាច្រើនពាន់នាក់មកចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យស្វែងរកការងារធ្វើជាមួយតំណាងក្រុមហ៊ុន សហគ្រាសភ្លាមៗតែម្តង។ ដូច្នេះ សម្រាប់ក្រុមហ៊ុន សហគ្រាស និងស្ថាប័ននានាដែលមានចំណាប់អារម្មណ៍ចូលរួម សូមទាក់ទងមកក្រុមការងារ NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខ 1297 ឬ 1286 ឬ 017 467 423 ឬ 017 871 807៕