FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រលើប្រធានបទ៖ «របៀបការពារខ្លួនពីឧបាយកលឆបោកដោយប្រើ AI» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រសហ្បតិ៍នេះ !
24-04-2025 08:27
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «របៀបការពារខ្លួនពីឧបាយកលឆបោកដោយប្រើ AI» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះគាំទ្រ ដោយសមាគមធនាគារនៅកម្ពុជា។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕