(ឧត្តមានជ័យ)៖ បុរសមានជំងឺសរសៃប្រសាទម្នាក់ បានរត់ទៅក្រោមផ្ទះអ្នកជិតខាង ហើយយកក្រមាមកចងកសម្លាប់ខ្លួន តែសំណាងល្អត្រូវបានសាច់ញាតិប្រទះឃើញទាន់ ក៏បានជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ ធឿង ញឿង អាយុ៣៣ឆ្នាំ រស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានចងកសម្លាប់ខ្លួន នៅក្រោមផ្ទះឈ្មោះ រ៉េត ថង ជាអ្នកជិតខាងតែមិនបានសម្រេច ហើយត្រូវបានបងប្អូនជីដូនមួយ និងអ្នកជិតខាងជួយទាន់ពេលវេលា។
សមត្ថកិច្ចបន្តថា មូលហេតុជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយត្រូវបានក្រុមគ្រសារបញ្ជូនទៅកាន់មន្ទីរពេទសម្រាកព្យាបាល នៅមន្ទីពេទ្យខេត្តឧត្តរមានជ័យ៕