Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញដឹកនាំក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយតំណាងក្រសួងយុត្តិធម៌

23-04-2025 17:04

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី របស់គណៈមេធាវី ប្រជុំលើកទី៨ ដើម្បីបញ្ចប់កិច្ចពិភាក្សាលើសេចក្តីព្រាងការធ្វើវិសោធនកម្មច្បាប់ស្តីពី «លក្ខន្តិកៈមេធាវី» ជាមួយតំណាងក្រសួងយុត្តិធម៌ ដែលដឹកនាំដោយលោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅសាលប្រជុំនៃទីស្នាក់ការគណៈមេធាវី នៃកម្ពុជា៕