(ភ្នំពេញ)៖ រដ្ឋសភា នឹងធ្វើការជ្រើសតាំងឥស្សរជន១រូប ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ សម្រាប់អាណត្តិ៩ឆ្នាំ (២០២៥-២០៣៤)។
តាមរយៈសេចក្តីជូនដំណឹងដែលណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ឥស្សរជនដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
*១៖ ជីវប្រវត្តិសង្ខេបរបស់បេក្ខជន ០១ ច្បាប់
*២៖ លិខិតបញ្ជាក់ថា ពិតជាមានអាយុយ៉ាងតិច ៤៥ (សែសិបប្រាំ) ឆ្នាំ ០១ ច្បាប់
*៣៖ លិខិតបញ្ជាក់ថា មានបទពិសោធន៍ការងាររដ្ឋយ៉ាងតិច ១៥ (ដប់ប្រាំ) ឆ្នាំ ០១ ច្បាប់
*៤៖ សញ្ញាប័ត្រ ឬលិខិតបញ្ជាក់ថាបានប្រឡងជាប់ឧត្តមសិក្សាផ្នែកខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ០១ ច្បាប់
*៥៖ លិខិតថ្កោលទោស (អាចផ្តល់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥) ០១ ច្បាប់
*៦៖ រូបថតទំហំ ៤x៦ (ថតចំពីមុខ) គ្មានពាក់វ៉ែនតា ០៣ សន្លឹក
*៧៖ ហត្ថលេខាគាំទ្របេក្ខជនពីសមាជិករដ្ឋសភាចំនួន ១៣ (ដប់បី) រូប ០១ ច្បាប់
(គំរូពាក្យសុំឈរឈ្មោះជាបេក្ខជន មានផ្តល់ជូននៅអគ្គលេខាធិការដ្ឋានរដ្ឋសភា)។
អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន នៅរៀងរាល់ថ្ងៃធ្វើការពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង១១:៣០នាទី ពេលល្ងាចពីម៉ោង១៤:០០នាទី ដល់ម៉ោង១៧:៣០នាទី ចាប់ពីថ្ងៃផ្សាយដំណឹងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះតទៅ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕