Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២ថ្ងៃនេះ! កម្មករនៅរោងចក្រផលិតស្បែកជើង Wing Star Shoes ១៣០នាក់ បានដួលសន្លប់ (Video inside)

03-11-2016 11:23

(កំពង់ស្ពឺ)៖ ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រផលិតស្បែកជើង Wing Star Shoes ចំនួន១៣០នាក់ បានដួលសន្លប់ តាំងពីថ្ងៃម្សិលមិញ និងបន្តមកដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមិនដឹងមូលហេតុពិតប្រាកដ បើទោះបីព័ត៌មានខ្លះថា មកពីខ្មោចចូលកម្មករក៏ដោយនោះ។

រោងចក្រផលិតស្បែងជើង Wing Star Shoes មានទីតាំងស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានកម្មករធ្វើការចំនួន៧១១១នាក់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ មានកម្មករចំនួន១១៧នាក់ បានដួលសន្លប់ ហើយកម្មករខ្លះនិយាយថា មានខ្មោចចូល លុះមកដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខណ:ខាងរោងចក្របាននិមន្តព្រះសង្ឃមកសូត្រមន្ត ស្រាប់តែមានកម្មករ១៣នាក់ទៀត បានបន្តដួលសន្លប់ថែមទៀត។

យ៉ាងណាក៏ដោយ សម្រាប់ជនរងគ្រោះទាំងអស់នេះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ដោយសារតែមានហេតុការណ៍នេះកើតឡើង ខាងរោងចក្របានអនុញ្ញាតឲ្យកម្មករទាំងអស់ ឈប់សម្រាកហើយត្រឡប់ទៅផ្ទះ៕