Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះមីនតោនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីដាំដំឡូង​ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​

23-04-2025 14:46

(ឧត្តរមានជ័យ)៖ ​បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនោះជួបនូវហេតុការណ៍ផ្ទុះមីន ខណៈពេលកំពុងបើកបរត្រាក់ទ័រភ្ជួរដីដាំដំឡូង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរថ្ម ផ្លូវបារាំងចាស់ ក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​។​

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥ថា ជនរងគ្រោះដោយសារផ្ទុះមីនតោនមានឈ្មោះ ហែម កៅ អាយុ២៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។​

លោកបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចំការរបស់ខ្លួ​ន ​ក្នុងគោលបំណងដាំដំឡូងមី ស្របពេលកំពុងភ្ជួរស្រាប់ប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះកក្រើកឡង បណ្តាលឱ្យអ្នកបើកត្រាក់ទ័រដែលជាម្ចាស់ចំការ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅធ្វើការសង្ក្រោះភ្លាមៗនៅឯមន្ទីរពេទ្យ​ដោយឡែកត្រាក់ទ័របានរងការខូចខាតស្ទើរទាំងស្រុង៕