(ភ្នំពេញ)៖ ព្រឹទ្ធសភា បានឯកភាពទាំងស្រុងដោយមិនកែប្រែ លើសេចក្តីព្រាងច្បាប់មួយចំនួន ក្នុងរបៀបវារៈចំនួន៥ ដែលដាក់ចូលនៅក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសំឡេង៤៩ នៃសមាជិកព្រឹទ្ធសភាទាំងមូល។ ការសម្រេចនេះ បានធ្វើឡើង ក្រោយពេលដែលសមាជិកព្រឹទ្ធសភាទាំងអស់ បាន បើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៣ នៅព្រឹកមិញនេះ។
សម័យប្រជុំនៅព្រឹកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមសរុប ៥០រូប។
សេចក្តីព្រាងច្បាប់ដែលត្រូវបានអនុម័ត យល់ព្រមដោយព្រឹទ្ធសភា នៅព្រឹកមិញនេះរួមមាន៖
១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពី ប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី សេវា
៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣
៥. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖
៥.១-កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៥.២-ពិធីសារ ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៥.៣-ពិធីសារ ស្តីពី ក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសអំពីលទ្ធផល នៃសម័យប្រជុំព្រឹទ្ធសភាទាំងមូល៖