(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលក្រមរឿងសមគំនិត ក្នុងអំពើឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ដោយបានសម្រេច ផ្តន្ទាទោសជនជាតិចិន៧នាក់ រឿងបង្ខាំងមនុស្សខុសច្បាប់ដាក់ពន្ធនាគារ ពី១៥ឆ្នាំដល់២៥ឆ្នាំ។ប៉ុន្តែក្នុសំណុំរឿងនេះដែល មានជនជាប់ចោទចំនួន៧នាក់ ក្នុងនោះម្នាក់ជាមេខ្លោងរត់គេខ្លួន។

ជនជាប់ចោទទី១.ឈ្មោះ ចាំង សុងឈឹង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិចិន ចៅក្រមសំរេចឲ្យរួចផុតពីបទចោទ។ ទី២.ឈ្មោះ ជូ ជៀវឡុង ភេទប្រុសជនជាតិចិន មេខ្លោងរត់គេចខ្លួនចៅក្រមសំរេច ដាក់ពន្ធនាគារ២៥ឆ្នាំ និងចេញដីកាឲ្យតាមចាប់ខ្លួន។ ចំណែកជនជាប់ចោទ៥នាក់ទៀតចៅក្រមសំរេចដាក់ពន្ធនាគារម្នាក់ៗ១៥ឆ្នាំ  ទី៣.ឈ្មោះ ដាយ សៀវហ្វី ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិចិន  ទី៤.ឈ្មោះ ស៉ី អូថុង ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិចិន  ទី៥.ឈ្មោះ ស៉ី ឈឹង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិចិន ទី៦.ឈ្មោះ វ៉ាង ជី ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិចិន ទី៧.ឈ្មោះ លី ស៉ីហួរ ភេទប្រុសអាយុ៥៩ឆ្នាំជនជាតិចិន។

បើយោតាមេធាវីការពារសិទ្ធឲ្យជនជាប់ទាំង៧នាក់ បាននិយាយនៅក្នុងពេលសវនាការថាពោលគឺ ខាងមេធាវីការពារឲ្យ ជនរងគ្រោះ ២នាក់១.ឈ្មោះ ហូ ឌីយ៉ុន និង២.ឈ្មោះ ចាន់ យន់ បានដកពាក្យបណ្តឹង ឈប់បណ្តឹង ទៅលើជនជាប់ចោទទាំង៧នាក់នេះហើយ។

គួររំឭកផងដែរថា កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៥កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅឆែកឆេរ ផ្ទះជួលលេខ៤២ ផ្លូវ១៧៣ ភូមិទួលរការសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរំដោះជនរងគ្រោះជនជាតិចិនពីនាក់១.ឈ្មោះ ហូ ឌីយ៉ុន និង ២.ឈ្មោះ ចាន់ យន់ ពេលលេងល្បែងចាញ់អស់ ហើយទៅខ្ចីលុយ ពីឈ្មោះ ជូ ជៀវឡុង ពេលអត់លុយសង ជូ ជៀវឡុង ចាប់បង្ខាំង ឲ្យសងលុយវិញ៕