(ភ្នំពេញ)៖ ក្រសួងសាធារណកា រ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា យោងតាមច្បាប់ ស្ដីពីផ្លូវថ្នល់មាត្រា៧១ បានចែងថា៖ ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវ សំណង់នោះ។

ក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែទៅ១ (មួយ)ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល ៕