(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់នឹងកំពុងធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់ មន្រ្តីរាជការ នគរបាល និងសិស្ស-និស្សិត នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
បាឋកថានេះ នឹងធ្វើឡើងក្រោមប្រធានបទ «ការដឹកនាំបញ្ជាកងកម្លាំង សភាពការណ៍ជាតិ-អន្តរជាតិ និងបញ្ហាផ្សេងៗ» ដែលនឹងមានសិក្ខាកាមចូល រួមប្រមាណ២ពាន់នាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីបណ្ឌិត្យសភានគរបាលកម្ពុជា៕