(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៥នាក់ មុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៤.៧ក្រាម មេតំហ្វេតាមីន (wy) ៧.៣៨ក្រាម។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តស្ទឹងត្រែង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តសៀមរាប បង្ក្រាប៣ករណីឃាត់ខ្លួន៣នាក់៕