(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១៤នាក់ និងរបួសស្រាល៦៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដសរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង, រថយន្ដធុនតូច៣គ្រឿង, រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ២លើក, ប្រជែង២លើក និងស្រវឹង១លើក៕